ការបោះឆ្នោតរើសអ្នកជាតិនិយម ជាជំរើសមួយល្អបំផុត
ក្នុងពេលចុងក្រោយនេះមេបក្សកាន់អំណាច បានថ្លែងថាគេមិនអោយក្រុមណាប្ញអ្នកណាសរសេរប្រវត្ត សាស្ត្រទ្បើងវិញទេ ហើយថាបក្សប្រជាជនត្រូវតែឈ្នះពេលបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ដើម្បីរៀបចំអោយគណបក្សប្រជាជន(គបជ)បន្តកាន់់់អំណាចអោយខាងតែបាន គបជ បានរៀបយន្តការ ប្រទាក់ក្រទ្បាតាមរូបភាពផ្សេងៗ រួមមានះ
១ គេគំរាមកំហែងបន្លាច យើងជាពលរដ្ឌថាគេនឺងប្រើកងកម្លាំងដើម្បីរក្សាសន្តិភាពអោយខាងតែបាន ទោះតមៃ្ល ប៉ុនណាក៍ដោយ។ គេថាមានតែគេទេ ដែលអាចបញ្ជាកងកម្លាំងប្រដាប់អាវុធបាន ។ ហើយគេអាចកំចាត់ មនុស្ស ១០០ – ២០០ ចោលបាន បើមានការតវ៉ាណាមួយ ។
២ ចំណែកដៃជើងគេក៍ខំជួយបន្ទរសម្លេងថែមទៀត ដូចជារដ្ឌមន្ត្រីការពារជាតិ ទៀ បាញ់ ដែលនិយាយថា នឹងវាយអោយបាក់ធ្មេញបើនរណាតវ៉ាពីលទ្ធផលនៃការបោះឆ្នោត។ ហើយរដ្ដមន្ត្រីសង្គមកិច្ច វង់ សូត្រ ក៍ និយាយបន្ថែមថា នឹងវាយក្បាលនឺងគល់ប្ញស្សី ដែលសុទ្ធតែជាភាសាមនុស្សជួញសង្គ្រាមនឺងអំពើហឺង្សា។
៣ ម្យាងទៀត គេខំធ្វើនឺងអនុវត្តន៍ច្បាប់គ្រប់បែបយ៉ាងដើម្បីគាបសង្កត់បក្សប្រឆាំង អង្ការក្រៅរដ្ដាភិបាល នឹង វិទ្យុនឹងទូរទស្សន៍ ដែលមិនបំរើប្រយោជន៍គេ។
បងប្អូនជាទីគោរព មេបក្សប្រជាជន នឺងគ្នីគ្នាគេដែលខំប្រើពាក្យគម្រាមកំហែងទំាងនេះព្រោះតែមានក្តីបារម្ភខ្លាចចាញ់ឆ្នោត ពេលបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ដូច្នេះសូមបងប្អូនកំចាញ់ល្បិចកល់នោះអោយសោះ។ ការបោះឆ្នោតជូនគណបក្សដែលស្រទ្បាញ់សន្តិភាពនឺងលទ្ធិប្រជាធិប្បតេយ្យពិត ប្រាកដ ជាជំរើសមួយល្អបំផុត សម្រាប់ជាតិខ្មែរយើងរស់រានមានជីវិតរស់នៅនឺងគេក្នុងសេចក្តីថ្លៃថ្នូរ។ ហើយដើម្បីមានសិទ្ធបោះឆ្នោតត្រិមត្រូវតាមច្បាប់ សូមបងប្អូនអញ្ជើញចុះឈ្មោះបោះ ឆ្នោតក្នុងបញ្ជី តាមកាលវេលាដែលគណកម្មការជាតិរៀបចំការបោះឆ្នោតបានកំណត់។ សូមអរគុណ ៕
- តា ព្រហ្ម កិល