តម្រូវអោយមានយុត្តិធមិជាការចាំបាច់
តពីអត្ថបទពេលមុន ការកសាងនឹងរក្សាសន្តិភាពអាចធ្វើទៅកើតទាល់តែអ្នកដឹកនាំទាំងអស់សម្រេចចីត្តយកប្រយោជន៍ជាតិនឹងប្រយោជន៍ពលរដ្ឌជាធំ មិនមែនជារបស់បក្សពួក ញាតិសណ្តាន មនោគមន៍ទ្បើយ ។ ដូច្នេះការកសាងនឹងថែរក្សាសន្តិភាពគឺតម្រូវអោយមានយុត្តិធមិជាការចាំបាច់ យុត្តិធមិពិតប្រាកដ មិនលំអៀង មិនមែនសន្តិភាពសិប្បនិមិតដើម្បីផលប្រយោជន៍ញាតិសណ្តាន បក្សពួកទ្បើយ ។ តែជាការគួអោយសោក ស្តាយណាស់ដែលប្រទេសកម្ពុជាយើងសព្វថ្ងៃមានអ្នកដឹកនាំម្នាក់ដែលគ្មានស្មារតីស្រទ្បាញ់យុត្តិធមិនឹង លទ្ធិប្រជាធិប្បតេយសោះហើយប្រមូលយកអំណាចទាំងអស់មកកាន់ក្នុងដៃខ្លួនដើម្បីប្រយោជន៍ក្រុមគ្រួសារនឹងបក្សពួកខ្លួន។ ការចាប់ចងមេបក្សប្រឆាំងកន្លងមកនេះជាទង្វើមួយដ៍ថោកទាបបំផុត ។ បើធ្វើតែរបៀបនេះតើបក្សប្រជាជនអាចសាងសន្តិភាពល្អពិតប្រាកដជូនពលរដ្ឌបានទេ? ចម្លើយគឺច្បាស់ជាអត់ទេ។
គួអោយស្តាយដែរដែលមានជនជាតិខ្មែរម្នាក់ដែលភៀសខ្លួនទៅស្រុកបារំាងហើយតត្រទ្បប់ទៅទ្វើរដ្ឌមន្ត្រី ក្រសួងយុត្តិធមិអោយរដ្ឌាភិបាលអគតិ អោយគេដឹកក្បាលតាមចិត្តមិនគិតរកយុត្តិធមិជូនពលរដ្ឌ ដែលរង ទុក្ខវេទនាពីអំណាចមេផ្តាច់ការ ។ ជននោះគឺលោក អង្គវង្ស វត្ថនា ។ ស្រុកបារាំងជាស្រុកដែលប្រ កាន់គោលការសេរីភាពនឹងលទ្ធិប្រជាធិប្បតេយពេញលក្ខណ ដូចគ្នានឹងសហរដ្ឌអាម៉េរិកដែរ ដូច្នេះអ្នក ទៅពីបារាំងនឹងអាម៉េរិកមិនគួរទៅបំរើបក្សដែលរស់នៅបានដោយសារជំនួយ(មានចំណង)របស់ ចិន កុម្មុយនិស្តនឹងយួនកុម្មុយនិស្ត ។ រួមទាំង លោក ផៃ សីផាន នឹង លោក ប៉ាន់ សូរាសាក់ ផង ខ្ញុំជឿច្បាស់ ថាលោកច្បាស់ជាមិនភេ្លចប្រវត្តិសាស្ត្រជូចត់របស់ស្រុកយើង ដែលចិនកុម្មុយនិស្តបានជួយខ្មែរក្រហម ក្នុង សោកនាដកម្មឆ្នាំ ១៩៧៥ អស់៣ឆ្នាំ៨ខែ២០ថ្ងៃ ។ ហើយយួនកុម្មុយនិស្តក៍ធ្លាប់បានធ្វើអាណានិគមន៍ ហើយលេបយកដី កម្ពុជាក្រោម យើងបាត់ ។ ខ្ញុំសូមលោកទាំងអស់គិតឡើងវិញកុំអោយប្រវត្តិសាស្ត្រចារ ឈ្មោះលោកក្នុងបញ្ជីជនក្បត់ជាតិ ។ ពាក្យខ្មែរបូរាណលោកថា បើសាច់មិនបានសុី កុំយកឆ្អឹងភ្ជួរក ។ រឺមួយក៍លោកនៅ ឆ្ងាញ់់នឺងបុណ្យសក្ត៍នឹងលាភសក្ការ?
ចំពោះជនរួមជាតិខ្មែរទាំងអស់រួមទាំងមន្ត្រីរាជការ ទាហាន ប៉ូលីស ដែលនៅក្នុងសំណាញ់បក្សប្រជាជន សូមអ្នកគិតពិចារណាអោយបានដិតដល់ ព្រោះសន្តិភាពក្នុងរបបសព្វនេះមានសម្រាប់តែអ្នកមានអំណាចប៉ុំណ្ណោះ ។ ហើយអ្វីដែលគួអោយបារម្មណជាខ្លាំងនោះគឺបក្សប្រជាជនកំពង់នាំយើងទៅនៅក្រោមរណបស្រុកយួននឹង ចិនកុម្មុយនិស្ត ហើយបរទេសអាចបង្កើតសោកនាដកម្មម្តងទៀតដល់ជនជាតិខ្មែរយើងដែលជាលេសអោយយួនកិម្មុយនិស្ត ចូលមកកាន់កាប់ស្រុកយើងម្តងទៀត ម្តងនេះអាចនាំនូវវិនាសកម្មដល់មាតុភូមិយើង ។
មានតែលទ្ធិប្រជាធិប្បតេយល្អពេញលក្ខណទេដែលអាចជួយសង្គ្រោះនឹងស្រោចស្រង់ស្រុកយើងបាន ៕
តា ព្រាប ស