អំពី សន្តិភាព

ថ្ងៃ២១​ កញ្ញា២០១៧កន្លងទៅនេះជាថ្ងៃដែលអង្ការសហប្រជាជាតិបានប្រកាសថាជា ទិវាសន្តិភាពអន្តរជាតិ ហើយ បានអំពាវនាវសុំប្រទេសជាសមាជិកទាំងអស់ ចូលរួមជួយសាងនឹងលើកដំកើងសន្តិភាពក្នូងប្រទេសរៀងខ្លួន អោយ រិតប្រសើរទ្បើង ។ រដ្ឌមន្ត្រីទី១ ហ៊ុន សែន ក៍បានផ្ញើរសារមួយយ៉ាងវែងជូនប្រជាពលរដ្ឌសុំអោយជួយថែរក្សា សន្តិភាព ដែលលោកបានខំសាងដោយលំបាកបំផុត ។ FN បានជួយបំពងសម្លេងថាះ  ដើម្បីរក្សាសន្តិភាព ឱ្យមានស្ថិរភាពនិងនិរន្តរភាព កម្ពុជាមិនអនុញ្ញាតឱ្យបុគ្គលឬក្រុមនយោបាយណាឬក៏បរទេសណាមួយ មកបំផ្លាញបាន ជាដាច់ខាត​ទោះស្ថិត​ក្នុងតម្លៃណាក៏ដោយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាស្ថាបនិកសន្តិភាពបានប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។

ចំពោះបញ្ហានេះយើងសូមរំលឹកថាសន្តិភាពដែលខ្មែរបានទទួលកន្លងមកនេះគឹជាដំណែលបានមកពី​  អង្ការសហ ប្រជាជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣តុលា១៩៩១ ដែលបានជួយរៀបចំអោយមាន សន្តិភាពនឹងលទ្ធិប្រជាធិបតេយ្យទ្បើងវិញ ។ តែគួអោយស្តាយណាស់ដែលចាប់ពីពាក់កណ្តាលឆ្នាំ១៩៩៧មក ហ៊ុន សែន​ នឹងបក្សប្រជាជនបានដណ្តើមអំណាច មិនគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយបន្តរស់នៅក្នុង រង្វង់អំណាចយួនកុម្មុយនិស្ត ។ ដូច្នេះការដឹកនាំស្រុកក៍គ្មានការចុះសម្រុងគន្នាល្អប្រសើរធ្វើអោយមានការតវារជាច្រើន ហើយ​ សន្តិភាពក៍បាន រងគ្រោះដោយភាពផុយស្រួយ ។

ចំណែកពាក្យដែល រដ្ឌមន្ត្រីទី១ ហ៊ុន សែន និយាយជាច្រើនដងថានឹងមានសង្គ្រាមបើសិនណាជាបក្សប្រជាជន ចាញ់ឆ្នោត ក៍មិនមែនជាប្រផ្នូលល្អសម្រាប់សន្តិភាពដែរ ព្រោះថាការចាញ់រឺឈ្នះឆ្នោតជាការធម្មតាក្នុងប្រទេសដែល​ ប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ អ្នកចាញ់ត្រូវផ្ទេរអំណាចទៅអោយបក្សឈ្នះ មិនមែនទៅអោយកូនចៅបក្សចាញ់ទេ។

ជាការពិតណាស់ដែលយើងត្រូវការសន្តិភាព ទំាងសន្តិភាពជាមួយប្រជាពលរដ្ឌខ្លួន ទំាងសន្តិភាពជាមួយប្រទេស ជិតខាងយើង ។ ជាមួយពលរដ្ឌមិនត្រូវយករដ្ឌអំណាចវាយដំមកប្រើលើពលរដ្ឌដើម្បីប្រយោជន៍បក្សពួកខ្លួនកាន់អំណាចរហូត  ជាមួយប្រទេសជិតខាង មិនត្រូវមានការស៊ុំក្រលំសុំសុខដែលជាកត្តាអោយយើងបាត់បង់ទឹកដីនិង​សាមគ្គីជាតិ។

សូមបួងសួងដល់គុណព្រះរតនត្រៃយសូមជួយណែនាំអ្នកដឹកនាំខ្មែរទាំងអស់អោយចេះជួយសាងសន្តិភាពដ៍ល្អប្រពៃជូនមាតុភូមិនឹងប្រជាពលរដ្ឌបានរស់នៅក្នុងភាពថ្លៃថ្នូរ  មិនមែនសន្តិភាពដែលបានមកដោយការគាបសង្កត់គុក ច្រវាក់ចំពោះពលរដ្ឌគ្នាអែង  រឹ សន្តិភាពដែលបានមកដោយព្រមរស់នៅក្រោមរណបបរទេសនោះទេ ៕

​ តា​​ ព្រាប ស

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: