Editorial: On Independence

វិចារណកថា:  ខួបឯករាជ្យទី៦៤ និង សុខសន្តិភាព នៅប្រទេសកម្ពុជា

ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ៤រោជ ខែកត្តឹក ពស ២៥៦១ ត្រូវនិងថ្ងៃសៅរ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧  ។

. ខួបឯករាជ្យទី៦៤ –  របៀបវារ: ខាងលើ ជាថ្ងៃបុណ្យខួបទី៦៤ នៃឯករាជជាតិខ្មែរ ។  ដោយមានការតស៊ូ​អស់​ រយ:ពេល​ជាងប្រាំមួយឆ្នាំ នៃពលរដ្ឋខ្មែរ ដ៏ក្លាហាន និងមោះមុត  ក្រោមការដឹកនាំនៃសម្ដេចនរោត្តម ស៊ីហនុ អាជ្ញាធរបារាំងបានយល់ព្រមប្រារពពិធី ជាឪឡារឹកមួយ ហើយប្រកាសជាផ្លូវការ​  ប្រគល់ឯករាជ្យជាតិខ្មែរ ជូនតំណាង   រដ្ឋាភិបាលខ្មែរ ហើយប្រទេសទាំងអស់ត្រូវទទួលស្គាល់កម្ពុជា​ថា ជាប្រទេសឯករាជ្យ​  នៅពេលនោះ អាណាព្យាបាលបារាំង បានប្រគល់ដែនដីទំហំ១៨១,០០០.០៣៥ គីឡូម៉ែត្រក្រឡា និងដែនសមុទ្រចំនួន៩៥.០០០ គីឡូម៉ែត្រក្រឡាផងដែរ ។​​

ទុកជាដូច្នោះក៏ដោយ  ប្រទេសកម្ពុជាក្នុងងខណ:នោះ  នៅមានកងទ័ពព្រៃវៀតមិញនៅពាស់ពេញប្រទេសនេះនៅឡើយ ។ ​ដោយមានការតវ៉ា និងក្រោមការស្រុះស្រួល ជាអន្តរជាតិ សន្និសិទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ បានសំរេចឲ្យកងទ័ពបរទេស (បារាំង និង វៀតមិញ) ទាំងអស់ ដកទ័ពចេញពីទឹកដីកម្ពុជា តាមពេលកំណត់ ។ បន្ទាប់ពីកិច្ចប្រជុំក្នុងហ្សឺណែវ ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ ថាជាប្រទេស ឯករាជ្យបរិបូរណ៍  និង អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ពណា​ឡើយ គឺមានប្លុកកុម្មុយនីស្ត និង ប្លុកសេរី ។  ប្រទេសទាំងឡាយដែលមានស្ថានទូតជាមួយកម្ពុជា ត្រូវទទួលគោរពលក្ខ័ណ្ឌនេះ ។​

រាជរដ្ឋាភិបាលខ្មែរគ្រប់ៗជំនាន់ ត្រូវមានភារ:កិច្ចការពារបូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យភាព និងគ្រប់គ្រងប្រទេសក្នុងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ។​  ក្នុងសម័យសង្គមរាស្ត្រនិយម នៃសម្ដេចនរោត្តម ស៊ីហនុ រដ្ឋាភិបាលខ្មែរ មិនបាន​គោរព និងអនុវត្តកិច្ចព្រមព្រៀងក្រុងហ្សឺណែវបានហ្មត់ចត់ទេ ព្រោះមានការលួចលាក់អនុញ្ញាតឲ្យ កុម្មុយនីស្តវៀតកុង វៀតណាមខាងជើង ប្រើប្រាស់ទឹកដីខ្មែរនៅតាមបណ្ដោយព្រុំដែនខ្មែរ-វៀតណាម ។ ការស៊ុំគ្រលុំ លួចលាក់ជួយយកអាសាកុម្មុយនិស្ត វៀតកុង វៀតណាមខាងជើងនេះ បាននាំឲ្យមានវិបត្តិនយោបាយអន្តរជាតិ ហូរហែរជាយូឆ្នាំ រហូតដល់ធ្វើឲ្យមាន​គ្រោះថ្នាក់ បាត់បង់ជីវិតធំធេងផង ហៅ វាលពិឃាត​​ (The Killing Fields) ។ ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ – ​១៩៧៩ ពលរដ្ឋខ្មែរ បាត់បង់ជីវិត រហូតដល់ទៅជាងពីរលាននាក់ ។  នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ប្រទេសកម្ពុជាបាត់បង់អស់ឯករាជ្យទាំងស្រុង​ ដោយកងទ័ពវៀត​​  ណាមឈ្លានពាន ចូលរាតត្បាត និង​កាន់កាប់ប្រទេសកម្ពុជា រហូតដល់ឆ្នាំ១៩៨៩ ទើបដកទ័ពថយ ក្រោមសំពៀតអន្តរជាតិ ហើយបន្សល់ទុកទីប្រឹក្សាខ្លះៗ ជាសម្ងាត់ ។

បន្ទាប់មក នៅឆ្នាំ១៩៩១​ ទើបមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​ដែលជាកិច្ចព្រមព្រៀងអន្តរជាតិមួយទៀត ដែលបានធ្វើឲ្យមានសន្តិភាពនៅប្រទេសកម្ពុជាឡើងវិញ ក្រោយពីបាត់បង់ឯករាជ្យចំនួនដប់ឆ្នាំ​ ។​​​  កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ មានលក្ខ័ណ្ឌ ប្រសើរជាងមុនបើ​ ធៀបព្រៀបទៅនិងកិច្ចព្រមព្រៀងក្រុងហ្សឺណែវ​ឆ្នាំ១៩៥៤ គឺ: ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព ប្រជាធិបតេយ្យ សេរីនិយម និងសិទ្ធិមុនុស្សផងដែរ ។  សិទ្ធិមនុស្ស ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យនៃ “អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ខាងសិទ្ធិមនុស្ស ដែលសព្វថ្ងៃគឺ Mrs. Rhona Smith ។​

បងប្អូនរួមជាតិ ជាទីគោរព!  នៅក្នុងខែសីហា២០១៧ កន្លងទៅនេះ អ្នករាយការណ៍ពិសេសនៃ អង្គការសហប្រជាជាតិ Rhona Smith បានឲ្យដឹងថា រដ្ឋាភិបាលខ្មែរក្រោមការដឹកនាំនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែដឹកនាំប្រទេសធ្វើដំណើរ ឆ្ពោះទៅរកមហន្តរាយ មួយទៀត ​។​​

បងប្អូនរួមជាតិ! – អ្នកដឹងទេថា ខ្មែរមានខ្លិនស្អុយ សំឡេងមិនពីរោះ កេរ្តិ៍ឈ្មោះមិនល្អ​ដូចប្រទេស ជិតខាងទេ ដោយសារមេដឹកនាំធ្វើមិនល្អ មិនគោរព​ ច្បាប់ជាតិ និងអន្តរជាតិ ។  មានអ្នកជំនួញខ្លះសួរខ្ញុំថា ហេតុអ្វីបានជាទំនិញទិញដូរយកពីស្រុកខ្មែរ មកលក់នៅទីផ្សារអាមេរិកមិនជោគជ័យ ដូចជាទំនិញទិញដូរ នាំចូលមកពីវៀតណាម និងថៃឡង់? – ខ្ញុំគិតថាប្រហែលជាមកពីរបស់ខ្មែរមានគុណភាពចាញ់គេ ឬក៏មកពីកម្ពុជាមានកេរ្តិ៍ឈ្មោះមិនពិរោះ ល្អដូចគេ ។  – ហេតុដូច្នេះ អ្នកដឹកនាំខ្មែរគួរត្រិះរិះពិចារណា កុំទុកឲ្យហួសពេល ព្រោះមានឪកាសល្អនៅឡើយ ។​

នៅពេលនេះ យើងសូមគោរព កោតសរសើរស្ញប់ស្ញែងដល់ស្មារតី​ និងគំនិតស្នេហាជាតិ នៃវិរ:ជន វិរ:នារី​ខ្មែរ ដែលបានធ្វើពលិកម្ម បូជាជីវិត ការពារ​ទឹកដី ហើយបន្សល់ទុក នូវកេរ្តិ៍មត៌ក ដ៏មានតម្លៃច្រើនឥតណនា នៅលើផែនដី​ និងនៅក្រោមដី – នៅលើទឹក ក្នុងទឹក និងក្រោមទឹក ។ល។  យើងខ្ញុំសូមលំអោនកាយគោរព ឬទ្ធីបារមី នៃបុព្វជនទាំងឡាយនោះ ។​

. ការស្វែងរកសុខសន្តិភាព ​- ក្នុងកាល:ទេស: បច្ចុប្បន្ននេះ ខ្មែរយើងបានដឹងហើយថា ប្រទេសជាច្រើន ងសាកលលោក បានដឹងរឿងអាស្រូវ រឿងអសីលធម៌ និងការរំលោភច្បាប់ជាតិ និង​អន្តរជាតិ ជាច្រើនអន្លើ ដោយនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្វើឲ្យមានការ​ភ័យខ្លាច ថានឹងមានសង្គ្រាម បើ​សិនជាគណបក្សប្រជាជន ចាញ់់ឆ្នោតជាដើម ដែលបង្ករឲ្យមានអសន្តិសុខផ្លូវចិត្ត​ ដល់រាស្ត្រខ្មែរទូរទៅ ទាំងក្នុង និងក្រៅប្រទេស​ ។

ឆ្លៀត​ឪកាសដ៏សំខាន់នេះ ខ្ញុំសូមអំពាវនាវដល់មហាជនខ្មែរដែលស្រឡាញ់សន្តិភាព លទ្ធិប្រជាធិ បតេយ្យ និងសិទ្ធិមនុស្ស ក្រោកឈរឡើងជួយតវ៉ាដល់សង្គមស៊ីវីល ព្រមទាំងស្ថាប័ន​ជាតិ និងអន្តរជាតិ តាមផ្លូវនយោបាយ ដោះលែងឯកឧត្តម កឹម សុខា ឲ្យបានរួចពីមន្ទីរឃុំឃាំង ដោយគ្មានលក្ខ័ណ្ឌ ។​​

នៅពេលនេះ យើងខ្ញុំ បាននិមន្តព្រះសង្ឃគ្រប់ជាច្រើនវត្ត ស្វាធ្យា​យ ផ្សព្វផ្សាយព្រហ្មវិហារធម៌ ដាស់សតិបញ្ញាឲ្យភ្ញាក់ស្មារតី យល់ដឹង អំពើបុណ្យបាប អំពើជាកុសល និងអកុសល ។ មិនតែប៉ុណ្ណោះ​ ត្រូវមានលីលធម៌សង្គម ការរួមរស់នៅជាមួយគ្នា ក្នុងរង្វង់គ្រួសារតូចធំ​ និងជាតិសាសន៍របស់ខ្លួន ឲ្យបានសុខសាន្ត​ រីករាយសំបូរ​សប្បាយ ទាំងអស់គ្នា ទើបបានហៅថារស់នៅដោយសុខសន្តីភាព ជាមួយក្នា ជាអរិយប្រទេស ដូចគេ ។

យ៉ែលម៍, ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧

ម៉ារិទ្ធិ ឆង

 

 

 

 

Cambodia: On Independence Day

On this day November 9, 64 years ago, in 1953, Cambodia had been freed from the French protectorate, the Independence was proclaimed at a grandiose ceremony with a parade of military and “living forces” composed of civilian and students, men and women, in front of the Royal Palace under the sound of the marching band. The then King Norodom Sihanouk was recognized as the “Father of the Independence” because of his successful initiative in leading the Royal Crusade for Independence.

In Phnom Penh today, there is a ceremony in great pomp and fanfare for this 64th commemoration led by King Sihamoni with government officials, the military, the youth and the members of the diplomatic corps. It looks great, but behind this rosy façade, the country is facing with a political turmoil with the government led by the Cambodian People Party (CPP) working hard to dismantle the Cambodian National Rescue Party (CNRP) seen as too much of a challenge for the next July 29, 2018 general elections.

So what the next elections have to do with the Independence of Cambodia?

A brief historical background may help. Yes, after the proclamation of November 9, 1953, unfortunately, the Kingdom was still infested with the remnants of the Vietnamese communists and their local ranks and files known as the Khmer Vietminh. It was until 1954 with the resolutions of the Geneva Paris Conference that Cambodia was completely independent. The communist Khmer Vietminh were unsuccessfully trying to get the country divided like in Vietnam and Laos. Since then they were organizing into pro-communist local organization known as the People Party and even signed up for the 1955 general elections. They were losing out and some of their leaders were taking refuge in the marquis working secretly with their colleagues in North Vietnam. Some others were hiding with the local people and organizing in sleeping underground cells. These are then members of the Cambodian People Party (CPP) that is the new name of the pro-Vietnamese Khmer People Revolutionary Party, since 1991, the party that is de facto, ruling Cambodia since then.

After the change of 1970, the war that was resulting and led by the Khmer Rouge with the help of the communist Vietnamese troops and after the Geneva mandate in 1973, they changed camps and can’t win over the Khmer Rouge, instead, they fought against them starting on the Christmas day of 1978, with the help of the regular communist Vietnamese army. And the CPP army was reborn since then.

This is to explain the origin of the militant solidarity of the CPP with the Vietnamese Communist Party. At the 1993 elections organized by the United Nations as mandated by the 1991 Paris Peace Agreements, the CPP lost to the royal party FUNCINPEC, but the CPP after a violent coup in 1997 forced their way to take over the government. Since then, the CPP run supreme until only now that they feel threatened with the possible victory of the opposition based on the increase of the opposition party at the last commune elections.

To avoid the expected loss, the only way for the CPP is using the “lawfare” tactic to neutralize and abolish the CNRP. What the CPP plan to do is in complete violation of the 1991 Paris Peace Agreements, and provoked general condemnation from the world community. Only communist China and communist Vietnam were prone to accept the ignoble action of their protégé Hun Sen, the strong man of Cambodia, in the name of their “militant solidarity”.

So now is Cambodia really independent, 64 years after King won over the French colonial rules?  The answer is no, and this is dangerous for the future of Cambodia.

It is good conclusion to say that it is common understanding that if the government is no longer act to protect national independence and integrity, the people may resist. Hopefully the CPP would accept to go really democratically, and play the game on the same playing field, for the sake of national survival.

Ta Prohm Kel

 

ដើម្បីរក្សាសន្តិភាព

តម្រូវ​អោយមានយុត្តិធមិជាការចាំបាច់

តពីអត្ថបទពេលមុន ការកសាងនឹងរក្សាសន្តិភាពអាចធ្វើទៅកើតទាល់តែអ្នកដឹកនាំទាំងអស់សម្រេចចីត្តយកប្រយោជន៍ជាតិនឹងប្រយោជន៍ពលរដ្ឌជាធំ មិនមែនជារបស់បក្សពួក ញាតិសណ្តាន មនោគមន៍ទ្បើយ ។ ដូច្នេះការកសាងនឹងថែរក្សាសន្តិភាពគឺតម្រូវអោយមានយុត្តិធមិជាការចាំបាច់ យុត្តិធមិពិតប្រាកដ មិនលំអៀង មិនមែនសន្តិភាពសិប្បនិមិតដើម្បីផលប្រយោជន៍ញាតិសណ្តាន បក្សពួកទ្បើយ ។ តែជាការគួអោយសោក ស្តាយណាស់ដែល​ប្រទេសកម្ពុជាយើងសព្វថ្ងៃមានអ្នកដឹកនាំម្នាក់ដែលគ្មានស្មារតីស្រទ្បាញ់យុត្តិធមិនឹង លទ្ធិប្រជាធិប្បតេយសោះហើយប្រមូលយកអំណាចទាំងអស់មកកាន់ក្នុងដៃខ្លួនដើម្បីប្រយោជន៍ក្រុមគ្រួសារនឹងបក្សពួកខ្លួន​។ ការចាប់ចងមេបក្សប្រឆាំងកន្លងមកនេះជាទង្វើមួយដ៍ថោកទាបបំផុត ។ បើធ្វើតែរបៀបនេះតើបក្សប្រជាជនអាចសាងសន្តិភាពល្អពិតប្រាកដជូនពលរដ្ឌបានទេ?​ ចម្លើយគឺច្បាស់ជាអត់ទេ។

គួអោយស្តាយដែរដែលមានជនជាតិខ្មែរម្នាក់ដែលភៀសខ្លួនទៅស្រុកបារំាងហើយតត្រទ្បប់ទៅទ្វើរដ្ឌមន្ត្រី ក្រសួងយុត្តិធមិអោយរដ្ឌាភិបាលអគតិ អោយគេដឹកក្បាលតាមចិត្ត​មិនគិតរកយុត្តិធមិជូនពលរដ្ឌ ដែលរង ទុក្ខវេទនាពីអំណាចមេផ្តាច់ការ ។ ជននោះ​គឺលោក អង្គវង្ស វត្ថនា ។​ ស្រុក​បារាំងជាស្រុកដែលប្រ កាន់គោលការសេរីភាពនឹងលទ្ធិប្រជាធិប្បតេយពេញលក្ខណ ដូចគ្នានឹងសហរដ្ឌអាម៉េរិកដែរ ដូច្នេះអ្នក ទៅពីបារាំងនឹងអាម៉េរិកមិនគួរទៅបំរើបក្សដែលរស់នៅបានដោយសារជំនួយ(មានចំណង)របស់ ចិន កុម្មុយនិស្តនឹងយួនកុម្មុយនិស្ត ។ រួម​ទាំង លោក ផៃ សីផាន នឹង​ លោក ប៉ាន់ សូរាសាក់ ផង​ ខ្ញុំជឿច្បាស់ ថាលោកច្បាស់ជាមិនភេ្លចប្រវត្តិសាស្ត្រជូចត់របស់ស្រុកយើង ដែលចិនកុម្មុយនិស្តបានជួយខ្មែរក្រហម ក្នុង សោកនាដកម្មឆ្នាំ ១៩៧៥ អស់៣ឆ្នាំ៨ខែ២០ថ្ងៃ​ ។ ហើយយួនកុម្មុយនិស្តក៍ធ្លាប់បានធ្វើអាណានិគមន៍ ហើយលេបយកដី កម្ពុជាក្រោម យើងបាត់ ។ ខ្ញុំសូមលោកទាំងអស់គិតឡើងវិញកុំអោយប្រវត្តិសាស្ត្រចារ ឈ្មោះលោកក្នុងបញ្ជីជនក្បត់ជាតិ ។ ពាក្យខ្មែរបូរាណលោកថា បើសាច់មិនបានសុី កុំយកឆ្អឹងភ្ជួរក ។ រឺមួយក៍លោកនៅ ឆ្ងាញ់់នឺងបុណ្យសក្ត៍នឹងលាភសក្ការ?

ចំពោះជនរួមជាតិខ្មែរទាំងអស់រួមទាំងមន្ត្រីរាជការ ទាហាន ប៉ូលីស ដែលនៅក្នុងសំណាញ់បក្សប្រជាជន សូមអ្នកគិតពិចារណាអោយបានដិតដល់ ព្រោះសន្តិភាពក្នុងរបបសព្វនេះមានសម្រាប់តែអ្នកមានអំណាចប៉ុំណ្ណោះ ។ ហើយអ្វីដែលគួអោយបារម្មណជាខ្លាំងនោះគឺបក្សប្រជាជនកំពង់នាំយើងទៅនៅក្រោមរណបស្រុកយួន​នឹង ចិនកុម្មុយនិស្ត ហើយបរទេសអាចបង្កើតសោកនាដកម្មម្តងទៀតដល់ជនជាតិខ្មែរយើងដែលជាលេសអោយយួនកិម្មុយនិស្ត ចូលមកកាន់កាប់ស្រុកយើងម្តងទៀត ម្តងនេះអាចនាំនូវវិនាសកម្មដល់មាតុភូមិយើង ។

មានតែលទ្ធិប្រជាធិប្បតេយល្អពេញលក្ខណទេដែលអាចជួយសង្គ្រោះនឹងស្រោចស្រង់ស្រុកយើងបាន ៕

តា ព្រាប​ ស

អ្នកណាជាជនក្បត់ជាតិ?

ទោសក្បត់ជាតិ

​​“ទោសក្បត់ជាតិ” ជាបទល្មើសធ្ងន់បំផុតដែលមហាជនខ្មែរជំនាន់ដើមទសវត្យរ៍ឆ្នាំ១៩៦០ បានដឹងឮ ហើយធ្វើឲ្យភ័យខ្លាចតក់ស្លុត ព្រោះ “ទោសក្បត់ជាតិ” ជា​ទោសអាចជាប់គុកមួយជីវិត ឬក៏ប្រហារជីវិតបង់ ។

.  អត្ថន័យ:  ពាក្យថា​ “ក្បត់” មានន័យថា ធ្វើអ្វីមួយដោយកិច្ចកល់លួចលាក់​ មិនឲ្យអ្នដទៃយល់ដឹង រំលោភច្បាប់ ឬផ្ទុយនិងច្បាប់ជាតិ និងអន្តរជាតិ ដោយមានការកេងប្រវញ្ចចំណេញ យកប្រយោជន៍ផ្ទាល់ខ្លួន ឬតែបក្សពួកខ្លួន ។​ ទាំងអស់នេះជាអំពើទុច្ចរិត ជាអំពើក្បត់ ដែលតែងកើតមានក្នុងសង្គមឬប្រទេសមួយ​ ដោយក្ដីលោភលន់ មិនគិតប្រយោជន៍រួម ឬប្រយោជន៍ជាតិទាំងមូលជាដើម ។ ​ ប្រយោជន៍សាធារណ​: ឬប្រយោជន៍ជាតិ មានការទាក់ទងជាមួយទ្រព្យសម្បត្តីធម្មជាតិ ដូចជាដីធ្លី រ៉ែក្រោមដី លើដី ថ្ម ខ្សាច់ និងព្រៃឈើ ជាដើម ។  បើនិយាយឲ្យស្រួលយល់ ជនដែលធ្វើឲ្យបាត់បង់ ខូចប្រយោជន៍ជាតិ​ ដែលមានទំហំធំធេង គេតែងចោទថា​មាន “ទោសក្បត់ជាតិ”  ។

. ទិដ្ឋភាពច្បាប់:  ស្របតាមឯកសារច្បាប់ ក្រមព្រហ្មទណ្ឌ យើងបានរកឃើញថា :

២.១ – មាត្រាទី ៤៤១ នៃបទព្រហ្មទណ្ឌខ្មែរចែងថា ការប្រគល់ឲ្យរដ្ឋបរទេស នូវកងយោធពលខេមរភូមិន្ទ្រ …​​..ជា​អំពើ ក្បត់ជាតិ  ។

២.២​ -មាត្រា៤៤២  នៃក្រមព្រហ្មទណ្ឌ ចែងថា ការប្រគល់ឲ្យរដ្ឋបរទេស នូវសម្ភារ:សំរាប់ការពារជាតិ…… ជាអំពើក្បត់ជាតិ  ។​

២.៣​ -មាត្រា​៤៤៣ នៃបទព្រហ្មទណ្ឌ ដែលចែងថា បទសន្ធិដ្ឋិភាព ជាមួយជនបរទេស គឺជាអំពើត្រូវរូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយ ​ដើម្បីបង្កើតឲ្យមានអំពើប្រទូសរាយ   ឬអំពើឈ្លានពាន​ ប្រឆាំងនិងប្រទេសកម្ពុជា​ ជាអំពើក្បត់ជាតិ ។

.​ សំណួរ:  តើការចោទក៍ប្រកាន់​លោក កឹម សុខា ថាជា “ជនក្បត់ជាតិ” នោះ សមស្របតាមច្បាប់                            ព្រហ្មទណ្ឌខាងលើនេះដែរឬទេ ?​   

 –   យើងសូមផ្ដល់ចម្លើយមានដូចតរៀងទៅ :

៣.១ -​ ចម្លើយថាទេ! លោកកឹម សុខា មិនមែនជាអ្នកកាន់កាប់ពលទាហាន ឬក៏មានសិទ្ធិអ្វី           លើកងយោធពលខេមរភូមិន្ទ្រឡើយ ។

៣.២ -​ ចម្លើយថាទេ! លោកកឺម សុខា ​មិនដែលមានសម្ភារ:សិកអ្វី អំណាចចាត់ចែងនិងលួចលាក់ចែកចាយឲ្យបរទេសណាឡើយ ។

៣.៣ -​ ចម្លើយថាទេ! លោកកឺម​ សុខា មិនដែលមានសន្ធិដ្ឋិភាព (ភាពជិតស្និត) ជាមួយជន          បរទេសធ្វើ ឲ្យខូចប្រយោជន៍ជាតិខ្មែរឡើយ ។​

តាមពិត លោកកឹម សុខា ជាអ្នកស្នេហាជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ស្រុកកទេស និងរាស្ដ្រខ្មែរទាំងអស់ ដោយឥតរើសមុខ​ ។   

. តើអ្នកណាដែលគេតែងចោទថា ជាជនក្បត់ជាតិ? ​– ចំឡើយគឺ: ជនកាន់អំណាចកំពូលដឹកនាំក្បាលម៉ាស៊ីន រដ្ឋាភិបាលសព្វថ្ងៃ គឺលោកហ៊ុន​ សែន ដែលជា:

          ៤.១ -​ អ្នករំលោភបំពានរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក្នុងប្រទេស របស់ជាតិខ្មែរ  ។

៤.២ – អ្នកមិនគោរពធ្វើតាមច្បាប់អន្តជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាដើម ។​​

៤.៣ – អ្នកដែលបានចុះហត្ថលេខាទ្វេភាគី ជាមួយវៀតណាម ធ្វើឲ្យសន្ធិញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ខុសច្បាប់ឲ្យមានសុពលភាពឡើងវិញ ហើយអនុវត្តធ្វើការបោះបង្គាលព្រំដែនថ្មី ជាមួយវៀតណាម ។  ការចុះហត្ថលេខាទ្វេភាគីខុសច្បាប់ជាមួយគូភាគីវៀតណាមធ្វើឡើងស្ងាត់ៗ នៅថ្ងៃទី ២៣ ដល់ទី ២៧ ខែមីនា ឆ្នាំ ១៩៩៩ នៅទីក្រុងហូជីមិញ (ក្រុងព្រៃនគរ) នៅពេលដែលលោក ហ៊ុន សែន បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីតែម្នាក់ឯងគត់ ។ ​ មេដឹកនាំកំពូល និងអ្នក ស៊ុំគ្រលុំជាមួយ ត្រូវជាប់ចោទក៍ថា ជាជនក្បត់ជាតិ និងអន្តរជាតិ ។​​

៤.៤ – អ្នកក្លែងបន្លំផ្ទុយនិងការពិត បំភិតបំភ័យ បំបិតសិទ្ធិទរាស្ត្ររបស់ខ្លួន ដើម្បីបំពេញចិត្ត               បំរើប្រយោជន៍បរទេសដាច់ថ្លៃ តាមបញ្ជាបរទេស (វៀតណាម) ជាដើម ជាអំពើក្បត់ជាតិ ។

៤.៥ – អ្នកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ​ មានជាអាទិ៍​ ដីធ្លី  រ៉េ (ថ្មមានដំឡៃ) និងដីខ្សាច់គ្រប់ធុន ជាដើម ជាសម្បត្តិធម្មជាតិសាធារណ; ទ្រព្យសម្បត្តិជាតិ គឺជាសម្បត្តិរបស់រាស្ត្រទាំងអស់គ្នា ។ ជនណាត្រូវការប្រើប្រាស់របស់ជាតិ យកដាក់ជារបស់ផ្ទាល់ខ្លួន​ ត្រូវតែបង់ពន្ធជូនរដ្ឋ ពេញថ្លៃ គឺទិញពីពលរដ្ឋឯទៀត ហើយយកថវិកាដាក់ឃ្លាំងជាតិ សំរាប់ចាយវាយកសាងប្រយោជន៍សាធារណ: មានសាលារៀន ស្ពាន និងផ្លូវថ្នល់ ជាដើម ​  ។ល៕

ដោយ តា​​ ពេជ្រដា

អំពី សន្តិភាព

ថ្ងៃ២១​ កញ្ញា២០១៧កន្លងទៅនេះជាថ្ងៃដែលអង្ការសហប្រជាជាតិបានប្រកាសថាជា ទិវាសន្តិភាពអន្តរជាតិ ហើយ បានអំពាវនាវសុំប្រទេសជាសមាជិកទាំងអស់ ចូលរួមជួយសាងនឹងលើកដំកើងសន្តិភាពក្នូងប្រទេសរៀងខ្លួន អោយ រិតប្រសើរទ្បើង ។ រដ្ឌមន្ត្រីទី១ ហ៊ុន សែន ក៍បានផ្ញើរសារមួយយ៉ាងវែងជូនប្រជាពលរដ្ឌសុំអោយជួយថែរក្សា សន្តិភាព ដែលលោកបានខំសាងដោយលំបាកបំផុត ។ FN បានជួយបំពងសម្លេងថាះ  ដើម្បីរក្សាសន្តិភាព ឱ្យមានស្ថិរភាពនិងនិរន្តរភាព កម្ពុជាមិនអនុញ្ញាតឱ្យបុគ្គលឬក្រុមនយោបាយណាឬក៏បរទេសណាមួយ មកបំផ្លាញបាន ជាដាច់ខាត​ទោះស្ថិត​ក្នុងតម្លៃណាក៏ដោយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាស្ថាបនិកសន្តិភាពបានប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់ជាទីបំផុត។

ចំពោះបញ្ហានេះយើងសូមរំលឹកថាសន្តិភាពដែលខ្មែរបានទទួលកន្លងមកនេះគឹជាដំណែលបានមកពី​  អង្ការសហ ប្រជាជាតិ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣តុលា១៩៩១ ដែលបានជួយរៀបចំអោយមាន សន្តិភាពនឹងលទ្ធិប្រជាធិបតេយ្យទ្បើងវិញ ។ តែគួអោយស្តាយណាស់ដែលចាប់ពីពាក់កណ្តាលឆ្នាំ១៩៩៧មក ហ៊ុន សែន​ នឹងបក្សប្រជាជនបានដណ្តើមអំណាច មិនគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយបន្តរស់នៅក្នុង រង្វង់អំណាចយួនកុម្មុយនិស្ត ។ ដូច្នេះការដឹកនាំស្រុកក៍គ្មានការចុះសម្រុងគន្នាល្អប្រសើរធ្វើអោយមានការតវារជាច្រើន ហើយ​ សន្តិភាពក៍បាន រងគ្រោះដោយភាពផុយស្រួយ ។

ចំណែកពាក្យដែល រដ្ឌមន្ត្រីទី១ ហ៊ុន សែន និយាយជាច្រើនដងថានឹងមានសង្គ្រាមបើសិនណាជាបក្សប្រជាជន ចាញ់ឆ្នោត ក៍មិនមែនជាប្រផ្នូលល្អសម្រាប់សន្តិភាពដែរ ព្រោះថាការចាញ់រឺឈ្នះឆ្នោតជាការធម្មតាក្នុងប្រទេសដែល​ ប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ អ្នកចាញ់ត្រូវផ្ទេរអំណាចទៅអោយបក្សឈ្នះ មិនមែនទៅអោយកូនចៅបក្សចាញ់ទេ។

ជាការពិតណាស់ដែលយើងត្រូវការសន្តិភាព ទំាងសន្តិភាពជាមួយប្រជាពលរដ្ឌខ្លួន ទំាងសន្តិភាពជាមួយប្រទេស ជិតខាងយើង ។ ជាមួយពលរដ្ឌមិនត្រូវយករដ្ឌអំណាចវាយដំមកប្រើលើពលរដ្ឌដើម្បីប្រយោជន៍បក្សពួកខ្លួនកាន់អំណាចរហូត  ជាមួយប្រទេសជិតខាង មិនត្រូវមានការស៊ុំក្រលំសុំសុខដែលជាកត្តាអោយយើងបាត់បង់ទឹកដីនិង​សាមគ្គីជាតិ។

សូមបួងសួងដល់គុណព្រះរតនត្រៃយសូមជួយណែនាំអ្នកដឹកនាំខ្មែរទាំងអស់អោយចេះជួយសាងសន្តិភាពដ៍ល្អប្រពៃជូនមាតុភូមិនឹងប្រជាពលរដ្ឌបានរស់នៅក្នុងភាពថ្លៃថ្នូរ  មិនមែនសន្តិភាពដែលបានមកដោយការគាបសង្កត់គុក ច្រវាក់ចំពោះពលរដ្ឌគ្នាអែង  រឹ សន្តិភាពដែលបានមកដោយព្រមរស់នៅក្រោមរណបបរទេសនោះទេ ៕

​ តា​​ ព្រាប ស

ដើម្បីជាតិរស់

ការបោះឆ្នោតរើសអ្នកជាតិនិយម ជាជំរើសមួយល្អបំផុត

ក្នុងពេលចុងក្រោយនេះមេបក្សកាន់អំណាច បានថ្លែងថាគេមិនអោយក្រុមណាប្ញអ្នកណាសរសេរប្រវត្ត សាស្ត្រទ្បើងវិញទេ ហើយថាបក្សប្រជាជនត្រូវតែឈ្នះពេលបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ដើម្បីរៀបចំអោយគណបក្ស​ប្រជាជន(គបជ)បន្តកាន់់់អំណាចអោយខាងតែបាន​ គបជ បានរៀបយន្តការ ប្រទាក់​ក្រទ្បា​តាមរូបភាពផ្សេងៗ​ រួមមានះ

១ គេគំរាមកំហែងបន្លាច យើងជាពលរដ្ឌថាគេនឺងប្រើកងកម្លាំងដើម្បីរក្សាសន្តិភាពអោយខាងតែបាន ទោះតមៃ្ល ប៉ុនណាក៍ដោយ​។ គេថាមានតែគេទេ ដែលអាចបញ្ជាកងកម្លាំងប្រដាប់អាវុធបាន ។ ហើយគេអាចកំចាត់ មនុស្ស ១០០​ – ២០០​ ចោលបាន បើមានការតវ៉ាណាមួយ ។

២ ចំណែកដៃជើងគេក៍ខំជួយបន្ទរសម្លេងថែមទៀត ដូចជារដ្ឌមន្ត្រីការពារជាតិ ទៀ បាញ់ ដែលនិយាយថា នឹងវាយអោយបាក់ធ្មេញបើនរណាតវ៉ាពីលទ្ធផលនៃការបោះឆ្នោត។​ ហើយរដ្ដមន្ត្រីសង្គមកិច្ច វង់ សូត្រ ក៍ និយាយបន្ថែមថា នឹងវាយក្បាលនឺងគល់ប្ញស្សី ដែលសុទ្ធតែជាភាសាមនុស្សជួញសង្គ្រាមនឺងអំពើហឺង្សា។

៣ ម្យាងទៀត គេខំធ្វើនឺងអនុវត្តន៍ច្បាប់គ្រប់បែបយ៉ាងដើម្បីគាបសង្កត់បក្សប្រឆាំង អង្ការក្រៅរដ្ដាភិបាល នឹង​ វិទ្យុនឹងទូរទស្សន៍ ដែលមិនបំរើប្រយោជន៍គេ។

បងប្អូនជាទីគោរព មេបក្សប្រជាជន នឺងគ្នីគ្នាគេដែលខំប្រើពាក្យគម្រាមកំហែងទំាងនេះព្រោះតែមានក្តី​បារម្ភខ្លាចចាញ់ឆ្នោត​ ពេលបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ ដូច្នេះសូមបងប្អូនកំចាញ់ល្បិចកល់នោះអោយសោះ។ ការបោះឆ្នោតជូនគណបក្សដែលស្រទ្បាញ់សន្តិភាពនឺងលទ្ធិប្រជាធិប្បតេយ្យពិត ប្រាកដ ជាជំរើសមួយល្អបំផុត សម្រាប់ជាតិខ្មែរយើងរស់រានមានជីវិតរស់នៅនឺងគេក្នុងសេចក្តីថ្លៃថ្នូរ។​ ហើយដើម្បីមានសិទ្ធបោះឆ្នោតត្រិមត្រូវតាមច្បាប់ សូមបងប្អូនអញ្ជើញចុះឈ្មោះបោះ ឆ្នោតក្នុងបញ្ជី តាមកាលវេលាដែលគណកម្មការជាតិរៀបចំការបោះឆ្នោតបានកំណត់។ សូមអរគុណ ៕

  • តា ព្រហ្ម កិល

Power of Money

Recently Prime Minister Hun Sen has contributed $10,000 to the ceremony to commemorate first year assassination of Dr Kem Ley, and $50,000 was also donated to build Kem Ley’s statue. Kem Ley’s brother praise this donation. But many people think that these donations were donated to silence the critics that he was behind the assassination.

ICC thought that it is better for the Prime Minister to clear his name by ordering the Security and Justice departments to find, identify and condemn the true culprit behind this assassination.

by ICC

Cambodge: Une democratie de facade

From an activist in France:

Cambodge: Une democratie de façade

Existe-t-il une démocratie au Cambodge? Les accords de Paris de 1991 sur le Cambodge invitent ce dernier à construire une démocratie libérale, fondée sur le pluralisme, la tenue d’élections périodiques et authentiques, la reconnaissance des droits et libertés des citoyens, la séparation des pouvoirs et l’indépendance du pouvoir judiciaire.

Dans un Etat démocratique, il est d’usage de mettre en place trois pouvoirs séparés et indépendants les uns des autres : le pouvoir législatif qui fait les lois; le pouvoir exécutif qui fait appliquer les lois; le pouvoir judiciaire qui dit et fait respecter les lois. C’est l’application du principe de la séparation des pouvoirs. En plus, l’indépendance du pouvoir judiciaire doit être garantie.

Pour qu’il y ait démocratie, il faut, tout d’abord, que tous les Cambodgiens puissent avoir le droit de vote, sous réserve des conditions d’âge et de dignité. Le suffrage doit donc être universel. Ensuite, il faut que tous les partis politiques puissent exposer librement leurs conceptions et leurs programmes politiques. Pour cela, en vue de permettre aux citoyens de choisir, ces partis doivent avoir accès à tous les moyens de communications : presse, radio, télévision etc… En outre l’opposition doit pouvoir s’organiser librement et disposer des mêmes moyens d’information que la majorité. Par ailleurs, les citoyens doivent pouvoir choisir librement, c’est-à-dire qu’ils ne doivent pas subir d’aucune pression de la part du gouvernement en place et qu’ils doivent pouvoir disposer des moyens adéquates pour faire respecter ses droits et libertés. Le vote doit être, enfin, secret.

En plus de ces conditions, il faut que les dirigeants, qui se réclament d’être démocrates, respectent les droits de l’Homme et les libertés publiques accordées aux citoyens ainsi que le principe de la légalité, c’est-à-dire de la hiérarchie des normes écrites ( constitution, lois organiques, lois ordinaires, règlements) et non écrites (principes généraux du droit ou jurisprudence).

Le gouvernement cambodgien actuel est-il animé d’une volonté d’agir pour que toutes ces conditions soient satisfaites? A mon sens, depuis son coup d’Etat de 1997, HUN Sèn n’a rien fait pour favoriser une réelle démocratisation de notre pays, souhaitée et promue par l’ONU en 1993 conformément aux dispositions des accords de Paris de 1991. Il a, au contraire, tout fait pour se maintenir au pouvoir par la force.

Bien que les dispositions des accords de Paris sur la démocratie à promouvoir chez nous soient inscrites dans notre Constitution de 1993, force est de constater que, dans les faits, la séparation des pouvoirs et l’indépendance du pouvoir judiciaire n’est que de pure forme. En fait, l’Assemblée nationale et le Sénat ne sont que des chambres d’enregistrement des décisions du gouvernement qui, par ailleurs, instrumentalise le pouvoir judiciaire pour museler les opposants au régime, les activistes des ONG et les journalistes qui défendent les droits de l’Homme et les libertés des citoyens ou qui protègent les ressources naturelles et l’environnement de notre pays. Le pouvoir judiciaire n’est pas du tout indépendant. Habilité à faire respecter les droits et libertés garantis par notre Constitution, ce pouvoir ne fait que protéger les gens au pouvoir et les riches contre notre peuple démuni.

Depuis le coup d’Etat de 1997, le régime HUN Sèn se livre à un assaut généralisé contre toutes les formes de contestations contre ses actes arbitraires et ses abus de pouvoir. Il invente des crimes, des histoires de corruption contre ses opposants et ordonne à sa machine judiciaire de lancer des accusations, d’ouvrir des enquêtes et à sa police, voire à son armée, d’arrêter et d’emprisonner ces malheureux opposants censés être les auteurs de ces crimes et délits qu’il a créés de toutes pièces. Il a fait et continue à faire recours aux menaces et crée ainsi un climat de peur dans le pays. Il nous suffit de lire les rapports annuels de l’ONU, des ONG ou des articles de presse, rédigés par des auteurs neutres, sur les droits de l’Homme et les les libertés publiques au Cambodge pour s’en convaincre. En ce qui concerne spécialement les élections, les observateurs nationaux et internationaux indiquent tous les cinq ans, depuis 1998, que le régime en place a fait et continue toujours à faire recours aux assassinats à motif politique, aux arrestations et emprisonnements arbitraires, aux intimidations et menaces, aux irrégularités et fraudes de toutes sortes ainsi qu’aux achats de voix. Par conséquent, selon ces observateurs, ces élections ne correspondent pas du tout au standard des démocraties occidentales.

Un régime qui veut se maintenir au pouvoir par la force est un régime totalitaire. Notre Cambodge n’est donc qu’une démocratie de façade. Il est donc de notre devoir, nous khmers, de nous mobiliser et d’agir activement, inlassablement, avec persévérance et ténacité pour continuer notre lutte contre ce pouvoir dictatorial. Nous nous devons de nous lever pour poursuivre notre combat afin de faire respecter nos droits et libertés, notamment notre droit au vote et à un libre choix de nos dirigeants, garantis par les accords de Paris de 1991 et notre Constitution de 1993 et construire ensemble une véritable démocratie libérale et un Etat de droit chez nous. Nous devons avoir une volonté inébranlable car le droit et la communauté internationale, éprise de paix et de justice, sont avec nous. La seule voie qui nous soit encore possible est de nous réconcilier et nous unir étroitement. N’éparpillons pas nos efforts. Concentrons nos forces vers un seul objectif qui, à mon sens, constitue le premier pas vers la libération de notre chère patrie : par adhésion ou par défaut, aidons l’opposition à gagner les prochaines élections législatives de 2018. Seule cette victoire sur ce pouvoir autoritaire, qui n’est autre chose qu’un instrument politique du Vietnam expansionniste, pourra sauver notre pays du danger de mort qu’il encourt actuellement. Nous devons, par ailleurs, avoir toujours en mémoire le courage exemplaire de nos ancêtres de 1845, qui s’exposaient déjà, à cette époque, au même danger venant du même pays.

TH
04/07/2017.

 

 

June 28: The Birth Date of the CPP

On this 66th Anniversary of the birth of the Cambodian People Party (CPP), many thousand party members were assembled at a celebration in Koh Pich that was presiding over by its president, Prime Minister Hun Sen. He spoke volume on the accomplishments of the CPP in liberating the country from the harsh rules of the Khmer Rouge and contributing to the peace making and the national development. It is also an opportunity for him to go after his rival party and NGOs that were not in his side.

For sure this was challenged by his rival, the opposition Cambodian National Rescue Party (CNRP), the second largest in the Kingdom. Both sides are prepared for the next legislative elections planned for July 7, 2018; it is already early campaigning …

It is worth to present an overview of this CPP. Much research papers were written on the subject, this one is based on the Khmer book by Vandy Kaonn “Histoire du Cambodge” (Volume II published in 2008) in France.

In fact the CPP was born as Khmer People’s Revolutionary Party (KPRP). The story said that on February 8, 1951 a group of 9 Khmer from the Indochinese Communist Party met with Vietnamese Communist Le Duc Tho to form a Khmer Communist Party having good relations with the other two, the Vietnamese and the Lao. But the formal name was Khmer People Revolutionary Party, because it seems that the people is allergic to the word “communist”. But some said that the the February 8 was the date of the dissolution of the Indochinese Communist Party opening way for the 3 countries of Indochina to form their own party, that led to the creation over 2 and a half weeks later, of the Khmer branch on June 26, 1951 confirming the name of Khmer People Revolutionary Party. Hun Sen in a book written on 13 Years of the March of Kampuchea said they were triplets born from the same mother. The triplets were the Khmer, Lao and Vietnam revolutionary parties, and the mother was the Indochinese Communist Party that was created by Ho Chi Minh in 1930.

So the KPRP was presided over by Achar Mean alias Son Ngoc Minh with Tou Samouth as Secretary and Sieu Heng as Committee member in charge of military affairs and Chan Samay as permanent Committee member.

Later on with development of the world politics and the independence of Cambodia in 1953 followed by the Geneva Conference in 1954, there were a split in the KPRP into 3 groups: The first to go North Vietnam led by Achar Mean with Pen Sovann in the line, the second by Norn Suon forming the “Krom Pracheachon” to legally contest at the elections organized in virtue of the Geneva Conference in 1955. The third group led by Tou Samouth who choose to stay underground in Cambodia for clandestine anti government activities.

Then came Saloth Sar and his group that came to join them in the “Maquis” operating first with the support of the communist Vietnam and later has having developed national ideals. With the pro Vietnam moving to Norh Vietnam, the Khmer Communists were transforming the Revolutionary Party to the Kampuchea Workers Party at its second congress on September 28-29, 1960  in line with Vietnamese  Workers Party and the Lao.

In Vandy Kaonn book,  the Kampuchea Communist Party was proclaimed in September 1966, but Saloth Sar (Pol Pot) declared that the birth of Kampuchea Communist Party was the 27-28, 1960. Anyway for the current CPP leadership the 1960 episode linked to the Saloth Sar rule was a “party or revolution treason” by Saloth Sar alias Pol Pot, according to a writing by Hun Sen in 1991. So the birth date of the party remains the same as June 28, 1951, even though its name was changed from KPRP to CPP a few years after the Pol Pot regime was sacked, and it seems that the militant solidarity of the KPRP turning CPP with the Vietnamese Communist Party remains the same since then.

History is to learn from, not to live with, as an old saying go, along with another that says “Democracy Dies in Darkness“. In conclusion, it is up to the Khmer people to make a good decision when voting at the next July 2018 elections, a year from now.

– APK

 

 

 

Welcome to ICC

The International Campaign for Cambodia (ICC) is choosing this date of June 25, 2017 to officially launching its cyber campaign to start its mission as stated in this blog. On this date the Cambodia’s National Elections Committee (NEC) announced the official final results of the communes elections that were organized last June 4. The elections were organized in relative freedom and peace. The results were accepted by all parties involved. It is truly the triumph of Democracy for most. But if you are truly looking deep down to the elector process, you will see that the elections were not free and fair.

It is simply because the political parties in contest were not having same level playfield in terms to media access, resources and support. The democratic structure is bias in favor to the CPP ruling party which have all the state resources for their use and its President also Prime minister who can preach and profess as please he wanted.

The CPP always talk about protecting Peace, but what peace is that if the budget for the armed forces is always in the increase, and always movement of troops whenever there were internal crisis, and a huge private army of body guards to protect the Party Chief?

Beside there is a silent colonization of foreign settlers that pose a big threat to the country national security and independence.

Cambodia future is at risk, it is the noble duty of all citizens to get involved in her defense. ICC is determined to get involved, without pride and prejudice, without partisanship and pre-judgement. For Cambodia, First and Foremost…

True democracy in domestic policy, and a foreign policy of neutrality are keys to Cambodia survival, in peace and independence.

Please share the site and get involved.

In solidarity, Thank you.