Opinion: On January 7th

ប្រធានបទ:  អ្វីដែលអ្នកគួដឹងអំពីថ្ងៃ​“៧​មករា​​ ឆ្នាំ១៩៧៩” ​

តាមការស្រាវជ្រាវ យើងបានកត់ត្រាថា ប្រទេសកម្ពុជា​តែងតែមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងប្រទេសមួយចំនួន ម្ដងហើយ ម្ដងទៀត ក្នុងសតវត្សរ៍កន្លងទៅ។​ នៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ មានព្រឹត្តិការណ៍ និងហេតុការណ៍ជាច្រើន បានកើតមានឡើង ។ ដើម្បីបានយល់ច្បាស់ សូមអញ្ជើញតាមដានព្រឹត្តិការណ៍សង្ខេប ដូចតទៅ ។ 

. នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ សាធារណ:រដ្ឋខ្មែរបានចុះចាញ់ ហើយធ្លាក់ចូលក្នុងកណ្ដាប់ដៃរបបកុម្មុយនីស្តខ្មែរក្រហម ដែលគេហៅថា “កម្ពុជាប្រជាធិបតេយ្យ” ។​  .

. នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៧៥ ប៉ុល ពត (សាឡុត សរ) បានទៅជួប ង្វៀង វាន់ លិញ (មេកុម្មុយនីស្តវៀតណាម) ដើម្បីបង្កើតគណកម្មការចំរុះ ក្នុងបញ្ហាព្រុំដែនកម្ពុជា-វៀតណាម ។ និយាយមិនចុះសំរុងគ្នា កងទ័ពវៀតណាមចូលវាយលុកកាន់កាប់កោះខ្មែរ គឺកោះប៉ូឡូវៃ ។​  រីឯជំលោះព្រុំដែនឯទៀត​ បានកើតមានឡើងនៅតាមព្រុំ ដែនគោកខ្មែរ នៅទឹសខាងកើត ​ពីឆ្នាំ១៩៧៥​ -១៩៧៦ ដែលជាពេលមានចិនធ្វើការនៅក្នុងកម្ពុជា ។ រឿងដើមគឺមកពីបញ្ហាព្រុំដែន (សម្ភាសលោក ខៀវ សំផន អំពីការចរចាក្នា ភាគ​១៣) ។ ..

. នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៧ ក្រុមខ្មែរក្រហមនៅទឹសឦសាន្ត និងខាងកើតទន្លមេកុងបានធ្វើអបគមន៍បង្កើតរណ:សីរ្ស៍ប្រឆាំងក្រុម ប៉ុល ពត នៅស្រុកស្នួល​ ខេត្តក្រចេះ ហើយរត់ចូលទៅពឹងវៀតណាម ។​

. នៅថ្ងៃទី១៦ធ្នូ ឆ្នាំ១៩៧៧ យួនបានវាយលុក​ ចូលកម្ពុជា ជាលើកដំបូង ដោយប្រើយោធា៥កងពលធំ (ទាហាន​៦០,០០០នាក់) នៅតាមព្រុំដែនខ្មែរ ក្នុងខេត្ត គំពត តាកែវ ស្វាយរៀង និងព្រៃវែង ។​   .

. នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ១៩៧៧ លោកប្រមុខរដ្ឋ ខៀវ សំផន ​ក៏បានប្រកាសប្រាប់ពិភពលោក ‘”អំពីការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា” និងការសំរេចចិត្ត “ផ្ដាច់ចំណងទូតជាមួយវៀតណាម” ។  .

. នៅថ្ងៃ​ ទី៦ មករា ឆ្នាំ១៩៧៨ កងទ័ពកម្ពុជាប្រជាធិបតេយ្យ​បានវាយប្រហារដេញទ័ពវៀតណាម ឲ្យដកថយទៅវិញចូលដល់ក្នុងដែនដីវៀតណាម ។​  ជនជាតិខ្មែរចំនួនប្រមាន១០ ទៅ ២០​ម៉ឺននាក់រត់ភៀសខ្លួន ចូលទៅវៀតណាម​មានលោក ហ៊ុន សែន, ជា ស៊ីម, និងហេង សំរិន ជាដើម ។

៨​. វៀតណាមបានរៀបចំការទូតជាមួយសូវៀត ហើយបានចូលជាសមាជិក ទីផ្សាររួមមួយ ហៅថា កូមេកុម (COMECOM) ហើយបានចុះហត្ថលេខា ជាមួយក្រុងមូស្គូ លើសន្ធិសញ្ញាសន្តិភាព និង សហប្រតិបត្តិការ ដែលត្រៀមល័ក្ខណ: ជួយអន្តរាគមន៍វៀតណាម  ក្នុងករណីយដែលចិនកុម្មុយនីស្តជួយខ្មែរក្រហម ។

. នៅថ្ងៃទី ២១​ ខែមិថុនា ឆ្នាំ១៩៧៨​ វិទ្យុក្រុងហាណូយបាន​ស្រែកស្ដីបន្ទោស មេដឹកនាំខ្មែរក្រហម ជាលើកដំបូងបំផុត អំពីរឿងកាប់សម្លាប់ប្រល័យពូជសាសន៍ឯង ជាប្រព័ន្ធ ។​.

១០​. នៅក្នុងខែកក្កដា​​ ឆ្នាំ១៩៧៨ គ្រឿងសព្វាវុធ និងសម្ភារ:សឹក បានហូរចូលពីសូវៀតមកវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ..

១១. នៅខែវិច្ឆិកា​ឆ្នាំ១៩៧៨ លោកង្វៀង កូ ថាច់ (Nguyen Co Thach បាន​ជុំរាប និងពិភាក្សាជាមួយ លោក Richard Holbrook ជាមន្ត្រីការទូតអាមេរិកាំង និងលោក Robert Oakley ជាមន្ត្រីការទូតរង អំពីសង្គ្រាម វៀតណាម-កម្ពុជា និងការសំរេចចិត្តរបស់ក្រុងហាណូយ ថានឹងវាយលុកចូលកម្ពុជា មិនបាច់ធ្វើការដោះស្រាយតាមយានការ អង្គការសហប្រជាជាតិ ដូចដែលបានស្នើរឡើងដោយមន្ត្រីការទូតអាមេរិកាំងទាំងពីរនោះឡើយ ។​.

១២. នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមដ៏ខ្លាំងពូកែ ចំនួនពីររយពាន់នាក់(២០០,០០០) បានវាយលុករបបខ្មែរក្រហម នៃកម្ពុជាប្រជាធិបតេយ្យ ហើយបានប្រកាស់​ជោគជ័យនៅថ្ងៃទី “៧ ខែមករា ឆ្នាំ១៩៧៩ ” ។  វៀតណាមបានលើកបន្តុប រដ្ឋាភិបាលខ្មែរមួយ មានគ្រប់ជាន់ថ្នាក់ ឲ្យកាន់កាប់​ ត្រួតត្រាកម្ពុជាពេញទាំងផ្ទៃប្រទេស ហើយនៅជាមួយយូអង្វែងជាអាណានិគម ។​ ចំណែកឯកងទ័ពខ្មែក្រហម ប៉ុល ពត បានចុះចាញ់ ហើយនាំគ្នារត់ចូលព្រៃ នៅតាមព្រុំដែនខ្មែរ-ថៃ នា​ភាគខាងលិច និងខាងជើង នៃប្រទេស ។  

មានពលរដ្ឋខ្មែរ មួយចំនួនតែងតែប្រារពធ្វើបុណ្រខួបប្រចាំឆ្នាំ ដឹងគុណ និងថ្លែងអំណរអរគុណចំពោះវៀតណាមតាំងពីឆ្នាំ១៩៧៩ ជារៀងរហូតមកដល់ថ្ងៃនេះ ជិត​៤០ឆ្នាំហើយ។ ​រីឯវៀតណាមវិញ សប្បាយចិត្ត​ ដែល​បានឃើញថាខ្មែរ ដឺងគុណវៀតណាម​ ។ ដូច្នេះ វៀតណាមមានសិទ្ធិ ប្រមូលយកទ្រព្យសម្បត្តិខ្មែរ​ជាជ័យភ័ណ្ឌ យកទៅស្រុកគេ ។  ហើយមកដល់សព្វថ្ងៃ វៀតណាមកំពុងតែប្រមូលយកធនធានធម្មជាតិថែមទៀត មិនដែលឆ្អែត ដូចជាដីធ្លី តាមរបៀបដីសម្បទានសេដ្ឋកិច្ច ប្រ​មូលយកធនធានលើដី និងក្រោមដី ព្រមទាំងមច្ឆាជាតិក្នុងទឹកជាដើម ។ ម្យ៉ាងទៀត វៀតណាមនៅតែរំពឹងគិតថា ជនជាតិខ្មែរនៅជំពាក់គុណបំណាច់ជាច្រើនទៀត ។​ – ដូច្នេះ យើងសុំសួរថាះ តើបងប្ងូនខ្មែរខ្លះដែលដឹងគុណបំណាច់វៀតណាមនោះ គិតយ៉ាងណា?

ធ្វើនៅ ស.រ.អា (USA), ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩

DMC in Lexington, WA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: