Editorial: On Independence

វិចារណកថា:  ខួបឯករាជ្យទី៦៤ និង សុខសន្តិភាព នៅប្រទេសកម្ពុជា

ថ្ងៃនេះជាថ្ងៃព្រហស្បតិ៍ ៤រោជ ខែកត្តឹក ពស ២៥៦១ ត្រូវនិងថ្ងៃសៅរ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧  ។

. ខួបឯករាជ្យទី៦៤ –  របៀបវារ: ខាងលើ ជាថ្ងៃបុណ្យខួបទី៦៤ នៃឯករាជជាតិខ្មែរ ។  ដោយមានការតស៊ូ​អស់​ រយ:ពេល​ជាងប្រាំមួយឆ្នាំ នៃពលរដ្ឋខ្មែរ ដ៏ក្លាហាន និងមោះមុត  ក្រោមការដឹកនាំនៃសម្ដេចនរោត្តម ស៊ីហនុ អាជ្ញាធរបារាំងបានយល់ព្រមប្រារពពិធី ជាឪឡារឹកមួយ ហើយប្រកាសជាផ្លូវការ​  ប្រគល់ឯករាជ្យជាតិខ្មែរ ជូនតំណាង   រដ្ឋាភិបាលខ្មែរ ហើយប្រទេសទាំងអស់ត្រូវទទួលស្គាល់កម្ពុជា​ថា ជាប្រទេសឯករាជ្យ​  នៅពេលនោះ អាណាព្យាបាលបារាំង បានប្រគល់ដែនដីទំហំ១៨១,០០០.០៣៥ គីឡូម៉ែត្រក្រឡា និងដែនសមុទ្រចំនួន៩៥.០០០ គីឡូម៉ែត្រក្រឡាផងដែរ ។​​

ទុកជាដូច្នោះក៏ដោយ  ប្រទេសកម្ពុជាក្នុងងខណ:នោះ  នៅមានកងទ័ពព្រៃវៀតមិញនៅពាស់ពេញប្រទេសនេះនៅឡើយ ។ ​ដោយមានការតវ៉ា និងក្រោមការស្រុះស្រួល ជាអន្តរជាតិ សន្និសិទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ បានសំរេចឲ្យកងទ័ពបរទេស (បារាំង និង វៀតមិញ) ទាំងអស់ ដកទ័ពចេញពីទឹកដីកម្ពុជា តាមពេលកំណត់ ។ បន្ទាប់ពីកិច្ចប្រជុំក្នុងហ្សឺណែវ ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ ថាជាប្រទេស ឯករាជ្យបរិបូរណ៍  និង អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ពណា​ឡើយ គឺមានប្លុកកុម្មុយនីស្ត និង ប្លុកសេរី ។  ប្រទេសទាំងឡាយដែលមានស្ថានទូតជាមួយកម្ពុជា ត្រូវទទួលគោរពលក្ខ័ណ្ឌនេះ ។​

រាជរដ្ឋាភិបាលខ្មែរគ្រប់ៗជំនាន់ ត្រូវមានភារ:កិច្ចការពារបូរណភាពទឹកដី ឯករាជ្យ អធិបតេយ្យភាព និងគ្រប់គ្រងប្រទេសក្នុងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ។​  ក្នុងសម័យសង្គមរាស្ត្រនិយម នៃសម្ដេចនរោត្តម ស៊ីហនុ រដ្ឋាភិបាលខ្មែរ មិនបាន​គោរព និងអនុវត្តកិច្ចព្រមព្រៀងក្រុងហ្សឺណែវបានហ្មត់ចត់ទេ ព្រោះមានការលួចលាក់អនុញ្ញាតឲ្យ កុម្មុយនីស្តវៀតកុង វៀតណាមខាងជើង ប្រើប្រាស់ទឹកដីខ្មែរនៅតាមបណ្ដោយព្រុំដែនខ្មែរ-វៀតណាម ។ ការស៊ុំគ្រលុំ លួចលាក់ជួយយកអាសាកុម្មុយនិស្ត វៀតកុង វៀតណាមខាងជើងនេះ បាននាំឲ្យមានវិបត្តិនយោបាយអន្តរជាតិ ហូរហែរជាយូឆ្នាំ រហូតដល់ធ្វើឲ្យមាន​គ្រោះថ្នាក់ បាត់បង់ជីវិតធំធេងផង ហៅ វាលពិឃាត​​ (The Killing Fields) ។ ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ – ​១៩៧៩ ពលរដ្ឋខ្មែរ បាត់បង់ជីវិត រហូតដល់ទៅជាងពីរលាននាក់ ។  នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ ប្រទេសកម្ពុជាបាត់បង់អស់ឯករាជ្យទាំងស្រុង​ ដោយកងទ័ពវៀត​​  ណាមឈ្លានពាន ចូលរាតត្បាត និង​កាន់កាប់ប្រទេសកម្ពុជា រហូតដល់ឆ្នាំ១៩៨៩ ទើបដកទ័ពថយ ក្រោមសំពៀតអន្តរជាតិ ហើយបន្សល់ទុកទីប្រឹក្សាខ្លះៗ ជាសម្ងាត់ ។

បន្ទាប់មក នៅឆ្នាំ១៩៩១​ ទើបមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស​ដែលជាកិច្ចព្រមព្រៀងអន្តរជាតិមួយទៀត ដែលបានធ្វើឲ្យមានសន្តិភាពនៅប្រទេសកម្ពុជាឡើងវិញ ក្រោយពីបាត់បង់ឯករាជ្យចំនួនដប់ឆ្នាំ​ ។​​​  កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩១ មានលក្ខ័ណ្ឌ ប្រសើរជាងមុនបើ​ ធៀបព្រៀបទៅនិងកិច្ចព្រមព្រៀងក្រុងហ្សឺណែវ​ឆ្នាំ១៩៥៤ គឺ: ឯករាជ្យ បូរណភាពទឹកដី អព្យាក្រឹតភាព ប្រជាធិបតេយ្យ សេរីនិយម និងសិទ្ធិមុនុស្សផងដែរ ។  សិទ្ធិមនុស្ស ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យនៃ “អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ខាងសិទ្ធិមនុស្ស ដែលសព្វថ្ងៃគឺ Mrs. Rhona Smith ។​

បងប្អូនរួមជាតិ ជាទីគោរព!  នៅក្នុងខែសីហា២០១៧ កន្លងទៅនេះ អ្នករាយការណ៍ពិសេសនៃ អង្គការសហប្រជាជាតិ Rhona Smith បានឲ្យដឹងថា រដ្ឋាភិបាលខ្មែរក្រោមការដឹកនាំនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែដឹកនាំប្រទេសធ្វើដំណើរ ឆ្ពោះទៅរកមហន្តរាយ មួយទៀត ​។​​

បងប្អូនរួមជាតិ! – អ្នកដឹងទេថា ខ្មែរមានខ្លិនស្អុយ សំឡេងមិនពីរោះ កេរ្តិ៍ឈ្មោះមិនល្អ​ដូចប្រទេស ជិតខាងទេ ដោយសារមេដឹកនាំធ្វើមិនល្អ មិនគោរព​ ច្បាប់ជាតិ និងអន្តរជាតិ ។  មានអ្នកជំនួញខ្លះសួរខ្ញុំថា ហេតុអ្វីបានជាទំនិញទិញដូរយកពីស្រុកខ្មែរ មកលក់នៅទីផ្សារអាមេរិកមិនជោគជ័យ ដូចជាទំនិញទិញដូរ នាំចូលមកពីវៀតណាម និងថៃឡង់? – ខ្ញុំគិតថាប្រហែលជាមកពីរបស់ខ្មែរមានគុណភាពចាញ់គេ ឬក៏មកពីកម្ពុជាមានកេរ្តិ៍ឈ្មោះមិនពិរោះ ល្អដូចគេ ។  – ហេតុដូច្នេះ អ្នកដឹកនាំខ្មែរគួរត្រិះរិះពិចារណា កុំទុកឲ្យហួសពេល ព្រោះមានឪកាសល្អនៅឡើយ ។​

នៅពេលនេះ យើងសូមគោរព កោតសរសើរស្ញប់ស្ញែងដល់ស្មារតី​ និងគំនិតស្នេហាជាតិ នៃវិរ:ជន វិរ:នារី​ខ្មែរ ដែលបានធ្វើពលិកម្ម បូជាជីវិត ការពារ​ទឹកដី ហើយបន្សល់ទុក នូវកេរ្តិ៍មត៌ក ដ៏មានតម្លៃច្រើនឥតណនា នៅលើផែនដី​ និងនៅក្រោមដី – នៅលើទឹក ក្នុងទឹក និងក្រោមទឹក ។ល។  យើងខ្ញុំសូមលំអោនកាយគោរព ឬទ្ធីបារមី នៃបុព្វជនទាំងឡាយនោះ ។​

. ការស្វែងរកសុខសន្តិភាព ​- ក្នុងកាល:ទេស: បច្ចុប្បន្ននេះ ខ្មែរយើងបានដឹងហើយថា ប្រទេសជាច្រើន ងសាកលលោក បានដឹងរឿងអាស្រូវ រឿងអសីលធម៌ និងការរំលោភច្បាប់ជាតិ និង​អន្តរជាតិ ជាច្រើនអន្លើ ដោយនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលធ្វើឲ្យមានការ​ភ័យខ្លាច ថានឹងមានសង្គ្រាម បើ​សិនជាគណបក្សប្រជាជន ចាញ់់ឆ្នោតជាដើម ដែលបង្ករឲ្យមានអសន្តិសុខផ្លូវចិត្ត​ ដល់រាស្ត្រខ្មែរទូរទៅ ទាំងក្នុង និងក្រៅប្រទេស​ ។

ឆ្លៀត​ឪកាសដ៏សំខាន់នេះ ខ្ញុំសូមអំពាវនាវដល់មហាជនខ្មែរដែលស្រឡាញ់សន្តិភាព លទ្ធិប្រជាធិ បតេយ្យ និងសិទ្ធិមនុស្ស ក្រោកឈរឡើងជួយតវ៉ាដល់សង្គមស៊ីវីល ព្រមទាំងស្ថាប័ន​ជាតិ និងអន្តរជាតិ តាមផ្លូវនយោបាយ ដោះលែងឯកឧត្តម កឹម សុខា ឲ្យបានរួចពីមន្ទីរឃុំឃាំង ដោយគ្មានលក្ខ័ណ្ឌ ។​​

នៅពេលនេះ យើងខ្ញុំ បាននិមន្តព្រះសង្ឃគ្រប់ជាច្រើនវត្ត ស្វាធ្យា​យ ផ្សព្វផ្សាយព្រហ្មវិហារធម៌ ដាស់សតិបញ្ញាឲ្យភ្ញាក់ស្មារតី យល់ដឹង អំពើបុណ្យបាប អំពើជាកុសល និងអកុសល ។ មិនតែប៉ុណ្ណោះ​ ត្រូវមានលីលធម៌សង្គម ការរួមរស់នៅជាមួយគ្នា ក្នុងរង្វង់គ្រួសារតូចធំ​ និងជាតិសាសន៍របស់ខ្លួន ឲ្យបានសុខសាន្ត​ រីករាយសំបូរ​សប្បាយ ទាំងអស់គ្នា ទើបបានហៅថារស់នៅដោយសុខសន្តីភាព ជាមួយក្នា ជាអរិយប្រទេស ដូចគេ ។

យ៉ែលម៍, ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧

ម៉ារិទ្ធិ ឆង

 

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: