អ្នកណាជាជនក្បត់ជាតិ?

ទោសក្បត់ជាតិ

​​“ទោសក្បត់ជាតិ” ជាបទល្មើសធ្ងន់បំផុតដែលមហាជនខ្មែរជំនាន់ដើមទសវត្យរ៍ឆ្នាំ១៩៦០ បានដឹងឮ ហើយធ្វើឲ្យភ័យខ្លាចតក់ស្លុត ព្រោះ “ទោសក្បត់ជាតិ” ជា​ទោសអាចជាប់គុកមួយជីវិត ឬក៏ប្រហារជីវិតបង់ ។

.  អត្ថន័យ:  ពាក្យថា​ “ក្បត់” មានន័យថា ធ្វើអ្វីមួយដោយកិច្ចកល់លួចលាក់​ មិនឲ្យអ្នដទៃយល់ដឹង រំលោភច្បាប់ ឬផ្ទុយនិងច្បាប់ជាតិ និងអន្តរជាតិ ដោយមានការកេងប្រវញ្ចចំណេញ យកប្រយោជន៍ផ្ទាល់ខ្លួន ឬតែបក្សពួកខ្លួន ។​ ទាំងអស់នេះជាអំពើទុច្ចរិត ជាអំពើក្បត់ ដែលតែងកើតមានក្នុងសង្គមឬប្រទេសមួយ​ ដោយក្ដីលោភលន់ មិនគិតប្រយោជន៍រួម ឬប្រយោជន៍ជាតិទាំងមូលជាដើម ។ ​ ប្រយោជន៍សាធារណ​: ឬប្រយោជន៍ជាតិ មានការទាក់ទងជាមួយទ្រព្យសម្បត្តីធម្មជាតិ ដូចជាដីធ្លី រ៉ែក្រោមដី លើដី ថ្ម ខ្សាច់ និងព្រៃឈើ ជាដើម ។  បើនិយាយឲ្យស្រួលយល់ ជនដែលធ្វើឲ្យបាត់បង់ ខូចប្រយោជន៍ជាតិ​ ដែលមានទំហំធំធេង គេតែងចោទថា​មាន “ទោសក្បត់ជាតិ”  ។

. ទិដ្ឋភាពច្បាប់:  ស្របតាមឯកសារច្បាប់ ក្រមព្រហ្មទណ្ឌ យើងបានរកឃើញថា :

២.១ – មាត្រាទី ៤៤១ នៃបទព្រហ្មទណ្ឌខ្មែរចែងថា ការប្រគល់ឲ្យរដ្ឋបរទេស នូវកងយោធពលខេមរភូមិន្ទ្រ …​​..ជា​អំពើ ក្បត់ជាតិ  ។

២.២​ -មាត្រា៤៤២  នៃក្រមព្រហ្មទណ្ឌ ចែងថា ការប្រគល់ឲ្យរដ្ឋបរទេស នូវសម្ភារ:សំរាប់ការពារជាតិ…… ជាអំពើក្បត់ជាតិ  ។​

២.៣​ -មាត្រា​៤៤៣ នៃបទព្រហ្មទណ្ឌ ដែលចែងថា បទសន្ធិដ្ឋិភាព ជាមួយជនបរទេស គឺជាអំពើត្រូវរូវគ្នាដោយសម្ងាត់ ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយ ​ដើម្បីបង្កើតឲ្យមានអំពើប្រទូសរាយ   ឬអំពើឈ្លានពាន​ ប្រឆាំងនិងប្រទេសកម្ពុជា​ ជាអំពើក្បត់ជាតិ ។

.​ សំណួរ:  តើការចោទក៍ប្រកាន់​លោក កឹម សុខា ថាជា “ជនក្បត់ជាតិ” នោះ សមស្របតាមច្បាប់                            ព្រហ្មទណ្ឌខាងលើនេះដែរឬទេ ?​   

 –   យើងសូមផ្ដល់ចម្លើយមានដូចតរៀងទៅ :

៣.១ -​ ចម្លើយថាទេ! លោកកឹម សុខា មិនមែនជាអ្នកកាន់កាប់ពលទាហាន ឬក៏មានសិទ្ធិអ្វី           លើកងយោធពលខេមរភូមិន្ទ្រឡើយ ។

៣.២ -​ ចម្លើយថាទេ! លោកកឺម សុខា ​មិនដែលមានសម្ភារ:សិកអ្វី អំណាចចាត់ចែងនិងលួចលាក់ចែកចាយឲ្យបរទេសណាឡើយ ។

៣.៣ -​ ចម្លើយថាទេ! លោកកឺម​ សុខា មិនដែលមានសន្ធិដ្ឋិភាព (ភាពជិតស្និត) ជាមួយជន          បរទេសធ្វើ ឲ្យខូចប្រយោជន៍ជាតិខ្មែរឡើយ ។​

តាមពិត លោកកឹម សុខា ជាអ្នកស្នេហាជាតិ ស្រឡាញ់ជាតិ ស្រឡាញ់ស្រុកកទេស និងរាស្ដ្រខ្មែរទាំងអស់ ដោយឥតរើសមុខ​ ។   

. តើអ្នកណាដែលគេតែងចោទថា ជាជនក្បត់ជាតិ? ​– ចំឡើយគឺ: ជនកាន់អំណាចកំពូលដឹកនាំក្បាលម៉ាស៊ីន រដ្ឋាភិបាលសព្វថ្ងៃ គឺលោកហ៊ុន​ សែន ដែលជា:

          ៤.១ -​ អ្នករំលោភបំពានរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលក្នុងប្រទេស របស់ជាតិខ្មែរ  ។

៤.២ – អ្នកមិនគោរពធ្វើតាមច្បាប់អន្តជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិ មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាដើម ។​​

៤.៣ – អ្នកដែលបានចុះហត្ថលេខាទ្វេភាគី ជាមួយវៀតណាម ធ្វើឲ្យសន្ធិញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគី ខុសច្បាប់ឲ្យមានសុពលភាពឡើងវិញ ហើយអនុវត្តធ្វើការបោះបង្គាលព្រំដែនថ្មី ជាមួយវៀតណាម ។  ការចុះហត្ថលេខាទ្វេភាគីខុសច្បាប់ជាមួយគូភាគីវៀតណាមធ្វើឡើងស្ងាត់ៗ នៅថ្ងៃទី ២៣ ដល់ទី ២៧ ខែមីនា ឆ្នាំ ១៩៩៩ នៅទីក្រុងហូជីមិញ (ក្រុងព្រៃនគរ) នៅពេលដែលលោក ហ៊ុន សែន បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីតែម្នាក់ឯងគត់ ។ ​ មេដឹកនាំកំពូល និងអ្នក ស៊ុំគ្រលុំជាមួយ ត្រូវជាប់ចោទក៍ថា ជាជនក្បត់ជាតិ និងអន្តរជាតិ ។​​

៤.៤ – អ្នកក្លែងបន្លំផ្ទុយនិងការពិត បំភិតបំភ័យ បំបិតសិទ្ធិទរាស្ត្ររបស់ខ្លួន ដើម្បីបំពេញចិត្ត               បំរើប្រយោជន៍បរទេសដាច់ថ្លៃ តាមបញ្ជាបរទេស (វៀតណាម) ជាដើម ជាអំពើក្បត់ជាតិ ។

៤.៥ – អ្នកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ​ មានជាអាទិ៍​ ដីធ្លី  រ៉េ (ថ្មមានដំឡៃ) និងដីខ្សាច់គ្រប់ធុន ជាដើម ជាសម្បត្តិធម្មជាតិសាធារណ; ទ្រព្យសម្បត្តិជាតិ គឺជាសម្បត្តិរបស់រាស្ត្រទាំងអស់គ្នា ។ ជនណាត្រូវការប្រើប្រាស់របស់ជាតិ យកដាក់ជារបស់ផ្ទាល់ខ្លួន​ ត្រូវតែបង់ពន្ធជូនរដ្ឋ ពេញថ្លៃ គឺទិញពីពលរដ្ឋឯទៀត ហើយយកថវិកាដាក់ឃ្លាំងជាតិ សំរាប់ចាយវាយកសាងប្រយោជន៍សាធារណ: មានសាលារៀន ស្ពាន និងផ្លូវថ្នល់ ជាដើម ​  ។ល៕

ដោយ តា​​ ពេជ្រដា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: